Arçelik-Hitachi សូមស្វាគមន៍
សេចក្ដីជូនដំណឹងអំពីឯកជនភាពនេះពិពណ៌នាអំពីរបៀបដែលយើងខ្ញុំប្រមូល ប្រើប្រាស់ និងចែក រំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក៖
យើងសូមណែនាំឱ្យលោកអ្នកអានសេចក្ដីជូនដំណឹងអំពីឯកជនភាពនេះឱ្យបានចប់ ដើម្បីធានាថា លោកអ្នកបានយល់ជ្រួតជ្រាប។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកគ្រាន់តែចង់ចូលមើល ផ្នែកជាក់លាក់ណាមួយនៃសេចក្តីជូនដំណឹងនេះ លោកអ្នកអាចចុចលើចំណងជើងខាងក្រោម ដើម្បី ចូលមើលព័ត៌មានអំពីប្រធានបទនោះ។
នៅពេលយើងខ្ញុំនិយាយសំដៅទៅលើ "Arçelik-Hitachi", "យើងខ្ញុំ" "របស់យើង" ឬ "ពួកយើង"គឺយើងនិយាយសំដៅលើក្រុមហ៊ុន Arçelik-Hitachi IBC Co. Ltd. យើងខ្ញុំក៏ជាសមាជិកនៃក្រុមហ៊ុន Arçelik Group ផងដែរ។ អាចស្វែងរកព័ត៌មានបន្ថែមអំពី Arçelik Group នៅលើវិបសាយរបស់ Arçelik នៅទីនេះ។
ប្រសិនបើលោកអ្នកមានសំណួរអំពីប្រតិបត្តិការនៃដំណើរការរបស់ក្រុមហ៊ុនមេរបស់យើងខ្ញុំ គឺក្រុម ហ៊ុន Arçelik A.S. លោកអ្នកអាចចូលមើលគោលការណ៍ឯកជនភាពរបស់ពួកគេបាន នៅទីនេះ។
ប្រសិនបើលោកអ្នកមានសំណួរ អំពីរបៀបដែលយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ឬ សេចក្ដីជូនដំណឹងអំពីឯកជនភាពជាទូទៅនេះ សូមទាក់ទងមកយើងខ្ញុំដោយប្រើប្រាស់ ទម្រង់នេះ។
ប្រសិនបើយើងខ្ញុំនិយាយអំពី "ទិន្នន័យផ្ទាល់ខ្លួន" នៅក្នុងសេចក្ដីជូនដំណឹងអំពីឯកជនភាពនេះ នេះសំដៅលើព័ត៌មានទាំងឡាយណាដែលអាចត្រូវបានប្រើប្រាស់តែឯង ឬប្រើរួមគ្នាជាមួយព័ត៌មាន ផ្សេងទៀត ដើម្បីកំណត់អត្តសញ្ញាណលោកអ្នក។
ប្រភេទនៃព័ត៌មានដែលយើងខ្ញុំប្រមូលត្រូវបានកំណត់ដូចខាងក្រោម៖
យើងខ្ញុំអាចនឹងប្រមូលនិងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកលោក ដោយមានហេតុផលផ្សេងៗ គ្នាជាច្រើនក្រោមច្បាប់ការពារទិន្នន័យ។ ហេតុផលទាំងនេះរួមមាន៖
ក្នុងកាលៈទេសៈខ្លះ យើងខ្ញុំត្រូវការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីអនុលោមតាមកាតព្វកិច្ចក្រោម កិច្ចសន្យារបស់យើងខ្ញុំ។ ជាឧទាហរណ៍ ប្រសិនបើយើងខ្ញុំដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដែលទាក់ទងនឹងការទទួលសេវាកម្មពីលោកអ្នក។
ប្រសិនបើច្បាប់តម្រូវឱ្យយើងខ្ញុំធ្វើ យើងខ្ញុំអាចនឹងត្រូវប្រមូលនិងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់ លោកអ្នក។
យើងខ្ញុំអាចដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ប្រសិនបើវាចាំបាច់សម្រាប់ផលប្រយោជន៍ ស្របច្បាប់របស់យើងខ្ញុំ ក្នុងនាមជាក្រុមហ៊ុនមួយ ប្រសិនបើវាមិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ នៃការការពារទិន្នន័យនិងសិទ្ធិជាមូលដ្ឋានរបស់លោកអ្នក។ ជាឧទាហរណ៍ យើងខ្ញុំនឹងដំណើរការ ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដើម្បីគ្រប់គ្រងនិងចាត់ចែងទំនាក់ទំនងអាជីវកម្មរបស់យើងខ្ញុំ ជាមួយលោកអ្នក។
ផ្នែកនេះប្រាប់លោកអ្នកពីរបៀបនិងមូលហេតុដែលយើងខ្ញុំនឹងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក និងពន្យល់ពីមូលដ្ឋានផ្លូវច្បាប់ដែលយើងខ្ញុំពឹងផ្អែកលើនៅក្នុងករណីនីមួយៗ។ សូមចងចាំថា ប្រសិនបើលោកអ្នកជ្រើសរើសមិនចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយយើងខ្ញុំ យើងខ្ញុំប្រហែលជាមិនអាចជួលយលោកអ្នកដៃគូអាជីវកម្ម/អ្នកផ្ដល់សេវាកម្មរបស់យើងខ្ញុំបានទេ។
ដោយផ្អែកលើ កាតព្វកិច្ចក្រោមកិច្ចសន្យា របស់យើងខ្ញុំចំពោះលោកអ្នក យើងខ្ញុំដំណើរការទិន្នន័យ ផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងគោលបំណងដូចខាងក្រោម៖
ដើម្បីអនុលោមតាម កាតព្វកិច្ចផ្លូវច្បាប់របស់យើងខ្ញុំ យើងខ្ញុំដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់ លោកអ្នកសម្រាប់គោលបំណងដូចខាងក្រោម។
ដើម្បីគ្រប់គ្រងទំនាក់ទំនងអាជីវកម្មរបស់យើងខ្ញុំជាមួយលោកអ្នក។
ពេលខ្លះយើងខ្ញុំចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយភាគីទីបី។ ប្រភេទនៃភាគីទីបី ដែលយើងខ្ញុំចែករំលែកទិន្នន័យផ្ទាល់ខ្លួនត្រូវបានពិពណ៌នាដូចខាងក្រោម៖
យើងខ្ញុំអាចនឹងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយក្រុមហ៊ុនផ្សេងទៀតដែលជាកម្មសិទ្ធិរបស់ Arçelik Group រួមទាំងក្រុមហ៊ុនមេរបស់យើងខ្ញុំ គឺក្រុមហ៊ុន Arçelik A.S. នៅប្រទេសតួកគី ដែលអាចប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងគោលបំណងនិងស្របតាមព័ត៌មានដែលមានចែងនៅក្នុងសេចក្តីជូនដំណឹងអំពីឯកជនភាពនេះ។ ជាពិសេស ក្រុមហ៊ុន Arçelik A.S. នឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនមួយចំនួនរបស់លោកអ្នកក្នុងគោលបំណងវិភាគ និងរាយការណ៍ នៅកម្រិតសាកល ដោយផ្អែកលើផលប្រយោជន៍ស្របច្បាប់របស់ខ្លួនក្នុងការអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន Arçelik Group និងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិក្នុងតំបន់។ ក្រុមហ៊ុន Arçelik A.S. អាចនឹងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទៅភាគីទីបី (ដូចជាអ្នកផ្ដល់សេវាកម្ម ភ្នាក់ងារ និងអាជ្ញាធរនិងស្ថាប័នសាធារណៈនានា) ប្រសិនបើចាំបាច់សម្រាប់ក្រុមហ៊ុន Arçelik A.S. ក្នុងការអនុវត្តសកម្មភាពអាជីវកម្មស្របច្បាប់របស់ខ្លួន តាមគោលបំណងដែលបានកំណត់ខាងលើ និងតាមការតម្រូវនិងអនុញ្ញាតដោយច្បាប់ដែលចូលជាធរមាន។
យើងអាចនឹងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់ក្រុមហ៊ុនដែលផ្តល់សេវាកម្មជូនយើងខ្ញុំនិងសមាជិកផ្សេងទៀតនៃក្រុមហ៊ុនArçelikGroup
ឧទាហរណ៍នៃប្រភេទអ្នកផ្ដល់សេវាកម្មដែលយើងខ្ញុំធ្វើការជាមួយរួមមាន៖
អ្នកផ្ដល់សេវាកម្មរបស់យើងខ្ញុំតម្រូវឱ្យរក្សាការសម្ងាត់នៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ហើយមិន ត្រូវបានអនុញ្ញាតឱ្យប្រើវាសម្រាប់គោលបំណងផ្សេងវីក្រៅពីអនុវត្តសេវាកម្មតដែលពួកគេកំពុងធ្វើការតសម្រាប់យើងខ្ញុំនោះទេ។
យើងខ្ញុំអាចនឹងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទៅភាគីទីបី ប្រសិនបើវាចាំបាច់ដើម្បីអនុ វត្តតាមកាតព្វកិច្ចផ្លូវច្បាប់ ឬសេចក្ដីសម្រេចរបស់អាជ្ញាធរតុលាការ អាជ្ញាធរសាធារណៈ ឬស្ថាប័ន រដ្ឋាភិបាល ឬប្រសិនបើការបង្ហាញគឺជាការចាំបាច់សម្រាប់សន្តិសុខជាតិ ការអនុវត្តច្បាប់ ឬបញ្ហា ផ្សេងទៀតនៃផលប្រយោជន៍សាធារណៈដ៏សំខាន់។
Wយើងខ្ញុំអាចនឹងបង្ហាញទិន្នន័យផ្ទាល់ខ្លួនដល់ទីប្រឹក្សាវិជ្ជាជីវៈសា ដូចជាមេធាវី សវនករ និងអ្នកធាន រ៉ាប់រង តាមការចាំបាច់ ក្នុងដំណើរការផ្ដល់សេវាវិជ្ជាជីវៈដែលពួកគេផ្តល់ជូនយយើងខ្ញុំ។
ប្រសិនបើយើងខ្ញុំធ្វើការលក់ឬផ្ទេរទ្រព្យសកម្មណាមួយ ឬជាប់ពាក់ព័ន្ធក្នុងការច្របាច់បញ្ចូលគ្នា ឬ ការផ្ទេរអាជីវកម្ម/ទ្រព្យសកម្ម យើងខ្ញុំអាចនឹងផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទៅឱ្យភាគីទីបី ម្នាក់ ឬច្រើននាក់ ជាផ្នែកមួយនៃប្រតិបត្តិការនោះ។ ប្រសិនបើការកែប្រែណាមួយធ្វើឡើងចំពោះ អាជីវកម្មរបស់យើងខ្ញុំម្ចាស់ថ្មីអាចនឹងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដូចគ្នាដែលបានកំណត់នៅក្នុងសេចក្តីជូនដំណឹងអំពីឯកជនភាពនេះ។
យើងខ្ញុំក៏អាចនឹងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយភាគីទីបីផ្សេងទៀតផងដែឬនៅពេលលោកអ្នកយល់ព្រម ចំពោះការចែករំលែកបែបនេះ។
នៅពេលយើងខ្ញុំចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយក្រុមហ៊ុនពាក់ព័ន្ធរបស់យើងខ្ញុំ ឬក្រុមហ៊ុនផ្សេងទៀតដែលយើងខ្ញុំចុះកិច្ចសន្យាជាមួយ (ដូចដែលបានពិពណ៌នានៅក្នុងផ្នែក 'តើយើងខ្ញុំចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយអ្នកណា?') ក្រុមហ៊ុនទាំងនេះអាចនឹង មានទីតាំងនៅក្រៅប្រទេសដែលលោកអ្នករស់នៅ នៅក្នុងប្រទេសដែលមានច្បាប់ផ្សេងៗស្ដីពីការ ការពារទិន្នន័យផ្ទាល់ខ្លួនដែលខុសពីច្បាប់នៅក្នុងប្រទេសដែលលោកអ្នករស់នៅ។ ជាពិសេស ទិន្នន័យ ផ្ទាល់ខ្លួនរបស់លោកអ្នកអាចនឹងត្រូវបានផ្ទេរទៅឱ្យបណ្ដាក្រុមហ៊ុនក្នុងសម្ព័ន្ធរបស់យើងខ្ញុំ ដែលមាន ទីតាំងនៅប្រទេសតួកគី រួមទាំងក្រុមហ៊ុន Arçelik A.S. ផងដែរ។
ប្រសិនបើយើងខ្ញុំផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទៅខាងក្រៅប្រទេសដែលលោកអ្នករស់នៅ យើងខ្ញុំនឹងចាត់វិធានការដើម្បីធានាថា រាល់ទិន្នន័យរបស់លោកអ្នកនឹងទទួលបានការការពារក្នុង កម្រិតដូចគ្នានឹងកម្រិតដែលកំពុងដំណើរការនៅក្នុងប្រទេសដែលលោកអ្នករស់នៅ។ ជាឧទាហរណ៍ យើងខ្ញុំអាចនឹងរួមបញ្ចូលប្រការនៃកិច្ចសន្យាស្តង់ដារដែលត្រូវបានអនុម័តដោយគណៈកម្មការអឺរ៉ុបនៅក្រោមកិច្ចសន្យារបស់យើងខ្ញុំជាមួយភាគីទីបី ឬបណ្ដាក្រុមហ៊ុនក្នុងសម្ព័ន្ធរបស់យើងខ្ញុំ ដើម្បី ធានាថាការការពារនឹងអនុវត្ត ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ សូមទាក់ទងមក យើងខ្ញុំដោយប្រើប្រាស់ព័ត៌មានលម្អិតនៅក្នុងផ្នែក 'របៀបទាក់ទងយើងមកខ្ញុំ' សម្រាប់ព័ត៌មាន បន្ថែមអំពីវិធានការជាក់លាក់ដែលយើងខ្ញុំបានធ្វើឡើង។
សូមចំណាំថា យើងខ្ញុំអាចផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកបន្តទៅភាគីទីបីដែលស្ថិតនៅក្នុងបណ្ដាប្រទេសដែលមិនផ្តល់ការការពារទិន្នន័យក្នុងកម្រិតគ្រប់គ្រាន់។ ការផ្ទេរបែបនេះនឹងត្រូវបានអនុវត្តដោយ អនុលោមតាមច្បាប់ចូលជាធរមាន រួមបញ្ចូលទាំងបើអាចដូចជាលក្ខខណ្ឌតម្រូវនៃកិច្ចសន្យាដែល មានចែងក្នុងប្រការនៃកិច្ចសន្យាស្តង់ដារដែលអនុម័តដោយគណៈកម្មការអឺរ៉ុប ឬអាជ្ញាធរមូលដ្ឋាន។
យើងខ្ញុំនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងរយៈពេលមួយដែលសមស្របក្នុងគោលបំណងដែលមានចែងក្នុងសេចក្ដីជូនដំណឹងអំពីឯកជនភាពនេះ និងស្របតាមច្បាប់ចូលជាធរមាន។ នេះអាចរួមបញ្ចូលការបំពេញលក្ខខណ្ឌតម្រូវផ្នែកច្បាប់ គណនេយ្យ ឬរបាយការណ៍។
យើងខ្ញុំនឹងចាត់វិធានការបង្ការសមស្រប ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកពីការបាត់ បង់ ការប្រើប្រាស់ខុសគោលដៅ ឬការកែប្រែ។ ក្នុងចំណោមវិធានការផ្សេងទៀត យើងខ្ញុំធានា នូវសុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកតាមរយៈការអ៊ិនគ្រីប ការការពារពាក្យសម្ងាត់ និង ការរឹតបន្តឹងការចូលប្រើវាតាមវិធីផ្សេងទៀត។
ជាអកុសល ការបញ្ជូនព័ត៌មានតាមរយៈអ៊ីនធឺណិតមិនមានសុវត្ថិភាពទាំងស្រុងនោះទេ។ ទោះបីជា យើងខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដូចដែលតម្រូវដោយច្បាប់ក៏ដោយ ក៏យើងខ្ញុំមិនអាចធានានូវសុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដែលបានបញ្ជូនមកយើងខ្ញុំដោយប្រើមធ្យោបាយមិនមានសុវត្ថិភាពបាននោះដែរទេ។ លោកអ្នកត្រូវ ទទួលខុសត្រូវដោយខ្លួនឯង ចំពោះហានិភ័យនៃការបញ្ជូនបែបនេះ។
ទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដែលយើងដំណើរការតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ចូលជាធរមាន លោកអ្នកមានសិទ្ធិដូចខាងក្រោម៖
ដើម្បីអនុវត្តសិទ្ធិរបស់លោកអ្នក សូមទាក់ទងមកយើងខ្ញុំដោយប្រើព័ត៌មានទំនាក់ទំនងដែលមាន រាយក្នុងផ្នែក 'របៀបទាក់ទងមកយើងខ្ញុំ'។
ភាគីទីបីដែលលោកអ្នកអាចចូលមើលវិបសាយរបស់ពួកគេបានបន្ទាប់ពីចុចលើតំណភ្ជាប់ពីវិបសាយនោះ អាចមានគោលការណ៍ឯកជនភាពដែលមិនសូវជាតឹងរ៉ឹងប៉ុន្មាននោះទេ។ យើងខ្ញុំមិនមានការ គ្រប់គ្រងលើគោលការណ៍ទាំងនេះទេ ហើយសូមជំរុញឱ្យលោកអ្នកអានសេចក្ដីថ្លែងការណ៍ឯកជន ភាពរបស់ពួកគេ មុនពេលផ្តល់ទិន្នន័យផ្ទាល់ខ្លួនណាមួយទៅកាន់វិបសាយបែបនេះ។
យើងខ្ញុំប្រើឃុកឃីនិងបច្ចេកវិទ្យាស្រដៀងគ្នានៅលើវិបសាយរបស់យើងខ្ញុំ។ ឃុកឃីគឺជាឯកសារទំហំ តូចមួយដែលត្រូវបានទាញយកនៅលើឧបករណ៍របស់លោកអ្នក នៅពេលលោកអ្នកចូលប្រើប្រាស់ ទំព័រវិបមួយនៅលើវិបសាយនោះ។ ឃុកឃីមានផ្ទុកនូវព័ត៌មានអំពីលោកអ្នក និងការចូលរបស់អ្នក ទៅកាន់វិបសាយរបស់យើងខ្ញុំ។ ឃុកឃីត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីធ្វើឲ្យវិបសាយដំណើរ ការ ដើម្បីសម្គាល់អ្នកប្រើម្នាក់ៗ និងដើម្បីស្វែងយល់ពីរបៀបដែលអ្នកប្រើធ្វើអន្តរកម្មជាមួយវិបសាយវេបសាយ។ សូមមើល សេចក្ដីជូនដំណឹងអំពីឃុកឃី របស់យើងខ្ញុំ សម្រាប់ព័ត៌មានបន្ថែម អំពីរបៀបដែលយើងខ្ញុំប្រើប្រាស់ឃុកឃី និងបច្ចេកវិទ្យាស្រដៀងគ្នា។
លោកអ្នកអាចផ្លាស់ប្តូរការកំណត់កម្មវិធីរុករករបស់លោកអ្នកកុំឱ្យទទួលយកឃុកឃីបានគ្រប់ពេលវេលា។លោកអ្នកអាចស្វែងយល់បន្ថែមអំពីរបៀបរាំងខ្ទប់ឃុកឃីបាន ដោយចូលទៅកាន់ http://www.allaboutcookies.org/។ សូមចំណាំថាប្រសិនបើអ្នករាំងខ្ទប់ឃុកឃីទាំងស្រុង វិបសាយជា ច្រើននឹងមិនដំណើរការត្រឹមត្រូវទេ ហើយមុខងារមួយចំនួននៅលើវិបសាយរបស់យើងខ្ញុំក៏នឹង មិនដំណើរការនោះឡើយ។ ការកែប្រែសេចក្ដីជូនដំណឹងអំពីឯកជនភាពនេះ
យើងខ្ញុំអាចនឹងកែប្រែ និងធ្វើបច្ចុប្បន្នភាពមសេចក្ដីជូនដំណឹងអំពីឯកជនភាពនេះពីពេលមួយ ទៅពេលមួយ។ រាល់ការកែប្រែណាមួយនៃសេចក្ដីជូនដំណឹងអំពីឯកជនភាពរបស់យើងខ្ញុំនឹងត្រូវបាន បង្ហោះនៅលើទំព័រនេះ។
សេចក្ដីជូនដំណឹងអំពីឯកជនភាពនេះត្រូវបានធ្វើបច្ចុប្បន្នភាពមលើកចុងក្រោយនៅ ខែកញ្ញា ឆ្នាំ 2022។
Related Links